|
|
ក្រុមយក្សអាឡឺម៉ង់ FC Bayern Munich បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ ៨ក្រុមក្រោមថ្វីជើងក្រុមប្រចៀវខ្មៅ Villareal កាលពីយប់មិញ ។
គួរបញ្ជាក់ថា Bayern បានធ្វើការនាំមុខ ១-០ នៅនាទី ៥២ ដោយខ្សែប្រយុទ្ធ Lewandowski ។ ទោះជាយ៉ាងណាក្តីជិតបញ្ចប់តង់ទី២ ទៅហើយ Villareal បានធ្វើការវាយបកបានសម្រេចដោយកីឡាករ Chukwueze នៅនាទី ៨៨ ។
ជាចុងក្រោយក្រុមទាំង២ បញ្ចប់ដោយលទ្ធផល ១-១ តែទោះជាយ៉ាងណាក្តីកាលពីជើងទី១ Villareal បានយកឈ្នះ Bayern ១-០ ។ ដូច្នេះសរុបលទ្ធផលទាំងពីរជើង Villareal បានយកឈ្នះ Bayern ដោយលទ្ធផល ២-១ និងបានកក់កៅអីទៅវគ្គ ៤ក្រុមចុងក្រោយ UEFA Champions League ៕
ប្រភព ៖ BBC Sports
សម្រាប់ខ្ញុំ គេគឺជាខ្សែប្រយុទ្ធល្អមួយរូប ព្រោះគេមានកាយសម្បទាល្អជាមួយនឹងល្បឿនរបស់គេ។...
Dominik Szoboszlai មានការប្រកួតដ៏ល្អបំផុតរបស់គាត់ទល់នឹង Spurs ដោយផ្តល់ជំនួយ និងស៊ុតបញ្ចូលទី។...
Rodrygo បានជួបការលំបាកជាច្រើននៅដើមរដូវកាល ដោយស៊ុតបញ្ចូលទីបានតែ 3 គ្រាប់ប៉ុណ្ណោះក្នុង 15 ប្រកួតដំបូងរបស់គាត់។ ប៉ុន្តែអ្វីៗកំពុងចាប់ផ្តើមរកមើលកីឡាករប្រេស៊ីលដែលបានស៊ុតបញ្ចូលទី និងកត់ត្រាជំនួយដើម្បីជួយ Real Madrid យកឈ្នះលើក្រុម Sevilla 4-2 កាលពីថ្ងៃអាទិត្យ។...
ការខកចិត្តរបស់ Fulham 0-0 ជាមួយ Southampton ត្រូវបានផ្សំឡើងដោយការព្រួយបារម្ភអំពីរបួសសម្រាប់ខ្សែបម្រើសំខាន់ Sander Berge និង Sasa Lukic ។...
🔥លទ្ធផលការប្រកួត SERIE A 🔥 MONZA VS JUVENTUS ...